Khmer Audio : Marine Ecosystem

Carols are invertebrate, living in a compact of colonies of many polyps. It comes in many different shapes and color. Corals are easy to find in shallow water due to a mutualistic relationship with algae. In one year, it’s can grow up to 3 centimeters or 5 centimeters only. Sadly, there are several illegal cases happen in Cambodia’s Ocean which led all aquatic animals and plants into danger. Lately, our students had worked as an audio scribe to educate people about marine life. We hope people will be educated about marine ecosystem and willing to preserve our beautiful corals as well as the other biodiversity.

Here is the sample of the scribe in Khmer:

ផ្កាថ្មគឺជាប្រព័ន្ធចម្រុះដ៏សំខាន់

សំណាង : អួយ! សប្បាយចិត្តដល់ហើយ ពេលបានមកលេងសមុទ្រម្តងៗ!

សុវណ្ណារី : ធ្វើមើលតែមួយលោកហ្នឹង មានតែឯង ។ ខ្ញុំក៏សប្បាយចិត្តដែរ ។

ឈឿ : មែនហើយ ទេសភាពនៅទីនេះស្រស់ស្អាតមែនទែន !

សំណាង : តែមានអារម្មណ៍ថា ដូចខុសប្លែកពីមុនយ៉ាងម៉េចទេ ?

សុវណ្ណារី : ប្លែកមែនតើ! ស្លាប់ហើយ មានសំរាមអណ្តែតលើទឹកទៀត ។

ឈឿ : មិនមែនតែប៉ុណ្ណឹងនោះទេ សូម្បីតែផ្កាថ្មក៏បាក់ ហើយអណ្តែតមកច្រាំងដែរ ។

សុវណ្ណារី : ស្អីគេទៅហៅថាផ្កាថ្ម ? ខ្ញុំមិនដែលឮសោះ ! ហើយរាងវាមេ៉ចទៅ ?

ឈឿ : វាមានរាងខុសៗគ្នា ខ្លះបែកមែកសាខាដូចដើមឈើ ខ្លះក្រញាញ់ដូចខួរក្បាលមនុស្ស ខ្លះមានរាងដូចជាបណ្តុំផ្កា ហើយខ្លះមានរាងដូចស្លឹកឈូក ។ សុវណ្ណារីមានដឹងអត់ថាផ្កាថ្មប្រភេទនេះ មានតួនាទីសំខាន់ណាស់ក្នុងការជួយចម្រុះទឹកសមុទ្រឲ្យស្អាត?

សំណាង: ពួកយើងមានដឹងថា ផ្កាថ្មរងផលប៉ះពាល់អ្វីខ្លះដែរអត់ ?

សុវណ្ណារី : ស្រួលណាស់! មកពីមនុស្សយើងឃើញថាវាស្អាត ទើបកាច់វាមកសៀតនៅនឹងសក់ ។

សំណាង : ចម្លើយល្អមែនតែមិនត្រឹមត្រូវទេ !

ឈឿ : ហិ ! ហិ ! ហិ ! ហិ ! ផ្កាថ្ម ទទួលផលប៉ះពាល់មកពីព្យុះធម្មជាតិ !

សំណាង : ក្រៅពីព្យុះធម្មជាតិ វាក៏បណ្តាលមកពីការនេសាទខុសច្បាប់ ដែលមានដូចជាអូសអួនធំៗ ហើយពេលអូសម្តងៗ ធ្វើអោយស្រទាប់នៅបាតសមុទ្រត្រូវបានបំផ្លិចបំផ្លាញ ការបោកគ្រាប់បែក ការដាក់ថ្នាំពុលកត្តានេះហើយ គឺជាហានិភ័យដ៏ធំមួយ ដែលគួរអោយភ័យខ្លាច ។

សុវណ្ណារី : ហានិភ័យ !? ផ្កាថ្មធម្មតាហ្នឹង? បាត់វាមួយ ក៏នៅសល់អាផ្សេងទៀតដែរ ចាំបាច់បារម្មណ៍អី ។

សំណាង : ផ្កាថ្មទាំងនេះ មានសារ:សំខាន់ណាស់ !

សុវណ្ណារី : ខ្ញុំដឹងហើយ គឺវាជួយចម្រុះទឹកអោយស្អាត ។

ឈឿ : បាទ ! ក្រៅពីចម្រុះទឹក វាក៏ជាជម្រករបស់សត្វដ៏ទៃ ដូចជាពពួកត្រីត្លុក អន្ទង់ ត្រីខ្យាដំរី ខ្ញែ សមុទ្រ ផ្កាយសមុទ្រ ហើយវាក៏ជាអាហារសំរាប់សត្វដ៏ទៃផងដែរ ។

សំណាង : មើលទៅផ្កាថ្មទាំងនេះ លូតលាស់លឿនជាងខ្ញុំទៀតណ៎ !

ឈឿ : មិនមែនទេ ! ផ្កាថ្មទាំងនេះ លូតលាស់យឺតណាស់ ។ ក្នុងមួយឆ្នាំ វាអាចលូតបាន៣សង់ទីមែ៉ត្រ ទៅ៥សង់ទីមែ៉ត្រតែប៉ុណ្ណោះ ។

សុុវណ្ណារី : អី៊ចឹង! វាត្រូវការរាប់រយឆ្នាំដើម្បីក្លាយជាផ្កាថ្មដែលធំមួយត្រូវអត់ ?

ឈឿ : ឆ្លាតមែន !

សំណាង : បើឆ្លាតអី៊ចឹងខ្ញុំសួរមួយ! តើយើងគួរតែធ្វើយ៉ាងមេ៉ច ដើម្បីកុំអោយបាត់បង់ផ្កាថ្មនៅថ្ងៃមុខ ?

សុុវណ្ណារី : ខ្ញុំគិតថា យើងគួរតែរួមគ្នាអភិរក្សផ្កាថ្ម ក៏ដូចជាជីវ:ចម្រុះដ៏ទៃទៀតដែរ ។ ពួកយើងត្រូវតែបញ្ឈប់រាល់សកម្មភាពខុសច្បាប់គ្រប់ប្រភេទឈប់ចោលសំរាមផ្តេសផ្តាស់ ហើយនាំគ្នាចាប់ផ្តើមសំអាតសមុទ្រចាប់ពីថ្ញៃនេះទៅ និង ចូលរួមផ្សព្វផ្សាយពីវា ។

ឈឿ : ឆ្លើយបានល្អណាស់ !

សុុវណ្ណារី: ចុះបើយើងមានផ្កាថ្មដែលមានសុខភាពល្អហើយ! តើវានឹងមានផលប្រយោជន៍អ្វីខ្លះដល់ប្រទេសជាតិយើងក៏ដូចជាយើងផ្ទាល់?

សំណាង: ផលប្រយោជន៍នោះគឺ យើងនឹងមានសមុទ្រមួយដែលពោរពេញទៅដោយភាពស្អាតស្រស់ថ្លា ។

ឈឿ :កំណើនភ្ញៀវទេសចរណ៍នឹងកើនឡើង! ហើយសេដ្ឋកិច្ចយើងក៏រីកចម្រើនទៅតាមរយៈកំណើនភ្ញៀវទេសចរណ៍ អាហារសមុទ្រដែលយើងបានលក់ និងផលិតផលផ្សែងៗ។

សំណាង : អ្នកនេសាទក៏អាចរកលុយពីភ្ញៀវទេសចរណ៍បានដែរ ។

 

សុុវណ្ណារី: នាទីនេះ ឧបត្ថម្ហដោយ អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ FFI ប្រចាំនៅកម្ពុជា សហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការការពារប្រភេទសត្វ ឬរុក្ខជាតិ ដែលទទួលរងការគំរាមកំហែង ព្រមទាំងជួយលើកស្ទួយនៅវិស័យសេដ្ឋកិច្ច។

សំណាង : ចូលរួមរាយការណ៍រាល់សកម្មភាពនេសាទខុសច្បាប់ ដែលអ្នកបានឃើញតាមរយ:លេខទូរស័ព្ទ 0១២ ៩០៨ ១២១

សុុវណ្ណារី : អភិរក្សសត្វសមុទ្រ

សំណាង : ដើម្បីភាពស្រស់ថ្លា

ឈឿ : ជាអនាគតនៃសេដ្ឋកិច្ច

Leave a Reply

Your email address will not be published. Required fields are marked *